ព័ត៌មានក្រុមហ៊ុន

គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន មក. ត្រូវបានទទួលបានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤  ដោយបានប្រែឈ្មោះពីក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៥ ដែលមានលេខចុះបញ្ជី Co. 3309 KH/2015 ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៥ ហើយបានទទួលអាជ្ញាប័ណ្ណអាជីវកម្មពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៦។

 

គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន មក. ជាគ្រឹះស្ថានឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មភតិសន្យា និងកម្ចីហិរញ្ញវត្ថុដល់អតិថិជនទូទាំងប្រទេសសម្រាប់ការទិញយានយន្តរួមមាន រថយន្ត ម៉ូតូ សម្រាប់គោលបំណងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន។ ទន្ទឹមនឹងទស្សនវិស័យ បេសកកម្ម និងផែនការយុទ្ធសាស្រ្តអាជីវកម្មច្បាស់លាស់ ជាមួយនិងបុគ្គលិកដែលមានជំនាញ ដែលភាគច្រើនមានបទពិសោធន៍ក្នុងវិស័យធនាគារ និងបានក្លាយជាគ្រឹះស្ថានឆ្នើម ក្នុងការផ្តល់នូវសេវាកម្មល្អបំផុតដល់អតិថិជនរបស់ខ្លួន រួមទាំងតម្លៃ និងគុណភាពសេវាកម្មអតិថិជន។

 

គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន មក. បានត្រៀមខ្លួនជាស្រេចដើម្បីបម្រើអតិថិជន ជាមួយនឹងការផ្តល់ជូននូវភាពងាយស្រួល និងអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាកម្ម ក៏ដូចជារួមចំណែកដល់កំណើនសេដ្ឋកិច្ច តាមរយៈ បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ខ្ពស់។

 

ទស្សនវិស័យ

ទស្សនវិស័យរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន មក. គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់សេវាកម្មភតិសន្យា និងកម្ចីរថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

 

បេសកកម្ម

បេសកកម្មរបស់យើងគឺផ្តល់សេវាកម្មភតិសន្យា និងកម្ចី ជូនដល់បុគ្គល ក្រុមហ៊ុន សហគ្រាស ជាមួយនិងមធ្យោបាយ ឬធនធានដើម្បីគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់គេឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាព រួមទាំង អាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះយើងត្រូវធានានូវអត្ថប្រយោជន៍ដែលមាននិរន្តរភាពជូនដល់ម្ចាស់ភាគហ៊ុន បុគ្គលិករបស់យើង និងសហគមន៍ទាំងមូល។ យើងនឹងបម្រើតាមគោលការណ៍សីលធម៌ខ្ពស់បំផុតគ្រប់ពេលវេលាដោយគោរពតាមច្បាប់សង្គម និងបរិស្ថាន។

 

គុណតម្លៃស្នូល

 

    • អតិថិជនជាធំ (សេវាល្អឥតខ្ចោះ)
    • ភាពជាអ្នកដឹកនាំ (ភាពជាអ្នកដឹកនាំទាំងអស់គ្នា)
    • សហប្រតិបត្ដិការ (គោលដៅរួម)
    • សេចក្ដីសុចរិត (អនុវត្ដត្រឹមត្រូវ និងស្មោះត្រង់)
    • ការទទួលខុសត្រូវ (ខ្ញុំធ្វើខ្ញុំទទួលខុសត្រូវ)

យើងនៅទីនេះដើម្បីជួយលោកអ្នក